វិធីថែរក្សា សាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ

សម្លៀកបំពាក់មានតំលៃរបស់លោកអ្នក មិនត្រឹមបង្ហាញពីភាពទាន់សម័យ និង ស៊ីវីលៃ ហឺរហារ ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីភាពថ្លៃថ្នូរ និងក្រមសីលធម៌ របស់ថែមទៀតផង។

សម្លៀកបំពាក់ ជ្រីវជ្រួញ ដាច់ដោច រយីករយាក និងបែក ព្រុយ លោកអ្នកស្លៀកពាក់ទៅ គឺពិតជាមិនសង្ហារ មិនស្អាត និងមិនថ្លៃថ្នូរ ជា ពិសេសសម្លៀកបំពាក់ធ្វើពីសូត្រ ក្រណាត់ប៉ាក់ រឺចាក់ដោយដៃ អញ្ចឹងហើយ លោកអ្នកគួរតែថែរក្សា បោកគក់ និងអុត ឲ្យបានស្អាតបាតរៀបរយ។
ខាងក្រោមនេះ ជាការថែរក្សាសាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ ជូនលោក អ្នកគួរយល់ដឹង។ សូមធ្វើតាមការណែនាំដូចខាងក្រោម ដើម្បីអាចទទួលបាន លទ្ធផលគួរសម ៖
ទី១- សូមបោកគក់សម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃជាមួយសាប៊ូកក់ សក់សម្រាប់ទារក ជំនួសការប្រើប្រាស់ម្ស៉ៅសាប៊ូធម្មតា។
ទី២- សូមបន្ថែមទឹកបន្ទន់សម្លៀកបំពាក់ ១ ស្លាបព្រា ទៅក្នុងទឹកលាងសម្អាត ចុងក្រោយ ដើម្បីការពារសរសៃសាច់ក្រណាត់កុំឲ្យរួញខូច និងរសាត់ពីគ្នា។
ទី៣- កុំពូត ហើយសូមហាលសម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃ នៅលើ ផ្ទៃរាបស្មើលើកន្សែង ជំនួសឲ្យការហាលសម្លៀកបំពាក់នៅលើខ្សែលួស រឺខ្សែ ពួរ ដើម្បីរក្សាទ្រង់ទ្រាយដើមនៃសាច់ក្រណាត់ និងការពារកុំឲ្យសាច់ក្រណាត់ យារខូច៕
សូមរីករាយនូវដ៏បទពិសោធន៍តិចតូចនេះ ពីខ្ញុំជាខ្មែរ ស្រាវជ្រាវដើម្បីអ្នក...!

វិធីយកផ្លែចែក មកថែរក្សាសក់ តាមបែបធម្មជាតិ

តើលោកអ្នកកំពង់មានបញ្ហាសក់មែនទេ?

អញ្ចឹងសូមរីករាយជាមួយវិធីដ៏ងាយមួយ សំរាប់ជួយដល់លោកអ្នកក្នុងការ ថែរក្សា សក់ តាមបែបធម្មជាតិដ៏មានប្រសិទ្ធិភាពមួយ ដោយអស់លុយតិច ហើយមានគុណភាពអាចទទួលយកបាន។ សារធាតុប្រូតេអ៊ីន និងខ្លាញ់ពីធម្ម ជាតិនៅក្នុងផ្លែចេក អាចជួយផ្តល់សំណើមដ៏ល្អសំរាប់សក់ និងបន្ថែមភាពភ្លឺ រលោង ព្រមទាំងអាចធ្វើឲ្យសរសៃសក់របស់លោកអ្នកទន់ល្មើយ ហើយមាន ទម្ងន់ថែមទៀតផង។ សូមធ្វើតាមការណែនាំ ដូចខាងក្រោម ដើម្បីទទួលបាន លទ្ធផល ដែលលោកអ្នកចង់បាន៖
ទី១- សារធាតុផ្សំ ៖ ចេកណាំវ៉ា ១ ផ្លែ និងប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ

ទី២- វិធីប្រើប្រាស់ ៖ កិនផ្លែចេកឲ្យម៉ដ្ឋល្អ រួចចាក់ប្រេងអូលីវ លាយជាមួយចេកឲ្យបានសព្វល្អ។ បន្ទាប់មក យកល្បាយនោះ មកលាបនៅ លើសក់ ពីគល់រហូតដល់ចុងសក់ ហើយត្រូវផ្អាប់ទុករយៈពេល ១៥-៣០ នាទី ក្រោយមក ត្រូវលាងជម្រះជាមួយទឹកក្ដៅឧណ្ឌៗ រួចលាងជម្រះជាមួយសាប៊ូ កក់សក់ម្ដងទៀត តាមធម្មតា...។
លោកអ្នក គួរអនុវត្តន៍បែបនេះ ២ ដង ក្នុង ១ សប្ដាហ៍ ដើម្បីវាអាចជួយធ្វើឲ្យ សក់របស់លោកអ្នក ទន់ល្មើយ និងភ្លឺរលោងតាមបែប ធម្មជាតិ៕
សូមរីករាយជាមួយ ខ្ញុំជាខ្មែរ ស្រាវជ្រាវដើម្បីអ្នក...!

មើលឈ្មោះបោះឆ្នោតរបស់អ្នក តាមគេហទំព័រ គ.ជ.ប

នាសម័យទំនើបក្នុងពេលបច្ចុប្បន្ននេះ លោក​អ្នក​អាច​ស្វែង​រក​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក​អ្នក​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺរណែត បានយ៉ាងងាយ ស្រួលជាទីបំផុត។
គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅកាត់ថាៈ គ.ជ.ប បាន​រៀប​ចំ​ និងបង្កើតគេហទំព័រ​​មួយ​ឈ្មោះ​ថា www.voterlist.org.kh  សម្រាប់​លោក​អ្នក​ពិនិត្យ​មើល និងស្វែងរក ឈ្មោះរបស់លោកអ្នក នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោតរបស់​គ.ជ.ប។
ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់​នីតិកាល​ថ្មី នឹង​ឈាន​ចូល​មក​ដល់​ហើយ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ២០១២ ខាងមុខនេះ។
ដូច្នេះ​ លោក​អ្នក​អាច​ពិនិត្យ​មើល និងស្វែងរកឈ្មោះ​របស់​លោក​អ្នក​តាម​ប្រព័ន្ធ​អ៊ិនធឺរណែត​នេះ​បាន ដោយ​មិន​ចាំ​បាច់​ទៅ​កាន់ការិយាល័យ​ពិនិត្យឈ្មោះបោះឆ្នោតឡើយ។
ការ​ស្វែង​រក​ឈ្មោះ​មាន​ភាព​ងាយ​ស្រួល ដោយ​អាច​ស្វែង​រក​តាម​ឈ្មោះ​ក៏​បាន (វាយ​ឈ្មោះ និង​នាមត្រកូល) ព្រម​ទាំង​តាម​បែប​បញ្ជី​ឈ្មោះ​តាម​ ការិយាល័យ​​​ក៏​​បាន។
សូមសាក​ល្បង​រក​ឈ្មោះ​អ្នក​នៅ​គេហទំព័រ​ គ.ជ.ប នេះមើល ឡូយទេ។ ខ្ញុំ​បានរក​ឃើញ​ឈ្មោះ​ខ្ញុំ​ហើយ។ ចុះ​អ្នក​វិញ បានពិនិត្យហើយរឺ នៅ?

ការបង្កើន​ល្បឿន Firefox Browser

      បើលោកអ្នកមានបញ្ហាក្នុងការប្រើប្រាស់ Firefox Browser មានការយឺតយ៉ាវនោះ​ នេះ ជាវិធីងាយៗយ៉ាងល្អមួយ ក្នុងការជួយបន្ថែម ល្បឿន Internet ជាមួយ Firefox Browser របស់លោកអ្នក​ដោយមិនចាំបាច់ប្រើកម្មវិធី ផ្សេងមកជួយនោះទេ។ ហើយក្បាច់គុណនេះ​ លោកអ្នកអាចធ្វើបានចំពោះ Mozilla Firefox តែប៉ុណ្ណោះ។

លោក​អ្នក​អាចធ្វើតាមការណែ នាំដូចខាងក្រោម៖
១. បើក Mozilla Firefox ជាមុនសិន
២. បន្ទាប់មកវាយពាក្យ about:config ចូលក្នុង Address bar ហើយចុច Enter បន្ទាប់មកចុច I'll be careful, I promise! មើលរូប៖

បណ្ដាញប្លុកនានា

អាយកម្ពុជា | អាយធី បាត់ដំបង | កែវច័ន្ទបូរណ៍ | ខ្មែរ​ ចំណាន | ខ្មែរភីអិល | ខ្មែរអាយធីសម្រាប់អ្នក | ខេធី ៤២ | គូថខ្យង | គំនិត​ធន​ជ័យ | ចែក​រំលែក | ចែករំលែកសម្រាប់កូនខ្មែរ | ចាន់ផល | ជិន​ វ៉ារី​ | ជិន វណ្ណារ៉ា នីតិធុរកិច្ច | ឈូកខ្មែរ | ដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នា | តូបសៀវភៅ | តំណក់នៃក្ដីសង្ឃឹម | ពិសិដ្ឋ|តៀមកាហ្វេ| ទស្សនវិជ្ជា | ទិតសកល | ប្លុក់ក្មេងស្រែ | បណ្ណាល័យក្រៅសាលា | ប្រអប់ព័ត៌មានវិទ្យាខ្មែរ | ពត៌មានបច្ចេកវិទ្យាក្រុមប្រទេសកម្ពុជា | ពត៌មានថ្មីៗពីទូរស័ព្ទទំនើបៗសេរីចុងក្រោយញ្ច្រាស់ទឹក | ពីខ្មែរទៅខ្មែរ | មានសង្ឃឹម | យុវអ្នកនិពន្ធខ្មែរ | លីកល្យាណ | សំបុកអាយធី | សុផាតបន្ទាយមានជ័យ | ស្រុកស្រែ | សៀវភៅខ្មែរ | សុភ័ក្ត្រ | សត្វត្រីចាំបាច់ត្រូវហែលបញ្ច្រាស់ទឹក | ហនុមាន | អាក្បាលធំ | អែម ចាន់​បុទុំ | អាយធី កូន ខ្មែរ | អាចម៍​ផ្កាយ | cambodiandream | Dahlina | Danh Hong | exmic | IT4U | iKHMER | iPhone (អាយហ្វូន​ភាសា​ខ្មែរ) | iPhone (សម្រាប់​កម្មវិធី​អាយហ្វូន) | Khmer Dictionary | Khmer Reader | Monida | Nimol | Networking4Khmer | Phalla2008 | PHAL-Photo Diary | sambath | vylavorn | vsthea | vuthdevelop | www.rokmeul.co | 5khmer បុរិន្ទ