គន្លឹះធ្វើឲ្យគ្រួសារ មានភាពរីករាយ

មនុស្សទូទៅ តែងតែចង់បានភាពរីករាយ និងមានសុភមង្គលក្នុងគ្រួសារ។ ប៉ុន្តែ បើ លោកអ្នកចង់បានអ្វីដូចខាងលើ លោកអ្នកគួរ តែយល់ដឹង រឺ ស្វែងយល់នូវអ្វីខ្លះៗ និងទង្វើអ្វីខ្លះៗដែលអ្នកជាទីស្រលាញ់របស់ អ្នកពេញចិត្ត និងប្រាថ្នាចង់បាន។

ដូច្នេះខាងក្រោមនេះ ជាចំណេះដឹងខ្លះៗ ជូនលោកអ្នកគួរយល់ដឹង ដើម្បី អាចទទួលបានភាពរីករាយក្នុងគ្រួសាររបស់លោកអ្នក៖
ទី១- សូមធ្វើអ្វីដែលជាអំពើល្អ ដោយផ្ញើសារ រឺ អ៊ីម៉ែល ណែនាំទៅកាន់ មនុស្សពីរនាក់ ឲ្យចេះជួយគ្នាទៅវិញទៅមក។
ទី២- សូមធ្វើការណាត់ជួបគ្នា ផ្ដល់ព័ត៌មានសំខាន់ៗ រឺផ្ដល់ភាព សប្បាយរីករាយ តាមរយៈការកោតសរសើ និងការលើកទឹកចិត្ត។

ទី៣- សូមសម្ដែងនូវអាកប្បកិរិយាស្និទ្ធស្នាល រាក់ទាក់ និងធ្វើឲ្យអារម្មណ៍ ស្និទ្ធស្នាលរបស់លោកអ្នកកាន់តែមានភាពជ្រាលជ្រៅជាមួយមនុស្សដែល ខ្លួនស្រលាញ់ និងអ្នកដទៃផ្សេងទៀតដែលខ្លួនស្គាល់។
ទី៤- សូមស្នាមញញឹម និងភាពរីករាយជានិច្ច ជាមួយមនុស្សដែលខ្លួន ឃើញ ទោះជាមានបញ្ហាអ្វីក៏ដោយ មិនថារឿងតូច រឺ ធំ។
ទី៥- សូមធ្វើដំណើរកំសាន្ដ (ភិកនិក) ជាមួយគ្រួសារ រឺមិត្តភក្ត្រពេល ណាទំនេរ ជាពិសេសថ្ងៃឈប់សំរាកពីការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងរីករាយ។

ទី៦- សូមជូនកាដូសំរាប់មនុស្សដែលខ្លួនស្រលាញ់ និងអ្នកដទៃផ្សេងទៀត ដែលខ្លួនស្គាល់ នៅថ្ងៃពិសេសរបស់ពួកគេ។

សូមរីករាយបទពិសោធន៍ដ៏ល្អិចល្អោចនេះ ពីខ្ញុំជាខ្មែរ ស្រាវជ្រាវដើម្បីអ្នក...!

វិធីថែរក្សា សាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ

សម្លៀកបំពាក់មានតំលៃរបស់លោកអ្នក មិនត្រឹមបង្ហាញពីភាពទាន់សម័យ និង ស៊ីវីលៃ ហឺរហារ ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីភាពថ្លៃថ្នូរ និងក្រមសីលធម៌ របស់ថែមទៀតផង។

សម្លៀកបំពាក់ ជ្រីវជ្រួញ ដាច់ដោច រយីករយាក និងបែក ព្រុយ លោកអ្នកស្លៀកពាក់ទៅ គឺពិតជាមិនសង្ហារ មិនស្អាត និងមិនថ្លៃថ្នូរ ជា ពិសេសសម្លៀកបំពាក់ធ្វើពីសូត្រ ក្រណាត់ប៉ាក់ រឺចាក់ដោយដៃ អញ្ចឹងហើយ លោកអ្នកគួរតែថែរក្សា បោកគក់ និងអុត ឲ្យបានស្អាតបាតរៀបរយ។
ខាងក្រោមនេះ ជាការថែរក្សាសាច់ក្រណាត់ប៉ាក់ និងចាក់ដោយដៃ ជូនលោក អ្នកគួរយល់ដឹង។ សូមធ្វើតាមការណែនាំដូចខាងក្រោម ដើម្បីអាចទទួលបាន លទ្ធផលគួរសម ៖
ទី១- សូមបោកគក់សម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃជាមួយសាប៊ូកក់ សក់សម្រាប់ទារក ជំនួសការប្រើប្រាស់ម្ស៉ៅសាប៊ូធម្មតា។
ទី២- សូមបន្ថែមទឹកបន្ទន់សម្លៀកបំពាក់ ១ ស្លាបព្រា ទៅក្នុងទឹកលាងសម្អាត ចុងក្រោយ ដើម្បីការពារសរសៃសាច់ក្រណាត់កុំឲ្យរួញខូច និងរសាត់ពីគ្នា។
ទី៣- កុំពូត ហើយសូមហាលសម្លៀកបំពាក់ដែលប៉ាក់ រឺចាក់ដោយដៃ នៅលើ ផ្ទៃរាបស្មើលើកន្សែង ជំនួសឲ្យការហាលសម្លៀកបំពាក់នៅលើខ្សែលួស រឺខ្សែ ពួរ ដើម្បីរក្សាទ្រង់ទ្រាយដើមនៃសាច់ក្រណាត់ និងការពារកុំឲ្យសាច់ក្រណាត់ យារខូច៕
សូមរីករាយនូវដ៏បទពិសោធន៍តិចតូចនេះ ពីខ្ញុំជាខ្មែរ ស្រាវជ្រាវដើម្បីអ្នក...!

វិធីយកផ្លែចែក មកថែរក្សាសក់ តាមបែបធម្មជាតិ

តើលោកអ្នកកំពង់មានបញ្ហាសក់មែនទេ?

អញ្ចឹងសូមរីករាយជាមួយវិធីដ៏ងាយមួយ សំរាប់ជួយដល់លោកអ្នកក្នុងការ ថែរក្សា សក់ តាមបែបធម្មជាតិដ៏មានប្រសិទ្ធិភាពមួយ ដោយអស់លុយតិច ហើយមានគុណភាពអាចទទួលយកបាន។ សារធាតុប្រូតេអ៊ីន និងខ្លាញ់ពីធម្ម ជាតិនៅក្នុងផ្លែចេក អាចជួយផ្តល់សំណើមដ៏ល្អសំរាប់សក់ និងបន្ថែមភាពភ្លឺ រលោង ព្រមទាំងអាចធ្វើឲ្យសរសៃសក់របស់លោកអ្នកទន់ល្មើយ ហើយមាន ទម្ងន់ថែមទៀតផង។ សូមធ្វើតាមការណែនាំ ដូចខាងក្រោម ដើម្បីទទួលបាន លទ្ធផល ដែលលោកអ្នកចង់បាន៖
ទី១- សារធាតុផ្សំ ៖ ចេកណាំវ៉ា ១ ផ្លែ និងប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ

ទី២- វិធីប្រើប្រាស់ ៖ កិនផ្លែចេកឲ្យម៉ដ្ឋល្អ រួចចាក់ប្រេងអូលីវ លាយជាមួយចេកឲ្យបានសព្វល្អ។ បន្ទាប់មក យកល្បាយនោះ មកលាបនៅ លើសក់ ពីគល់រហូតដល់ចុងសក់ ហើយត្រូវផ្អាប់ទុករយៈពេល ១៥-៣០ នាទី ក្រោយមក ត្រូវលាងជម្រះជាមួយទឹកក្ដៅឧណ្ឌៗ រួចលាងជម្រះជាមួយសាប៊ូ កក់សក់ម្ដងទៀត តាមធម្មតា...។
លោកអ្នក គួរអនុវត្តន៍បែបនេះ ២ ដង ក្នុង ១ សប្ដាហ៍ ដើម្បីវាអាចជួយធ្វើឲ្យ សក់របស់លោកអ្នក ទន់ល្មើយ និងភ្លឺរលោងតាមបែប ធម្មជាតិ៕
សូមរីករាយជាមួយ ខ្ញុំជាខ្មែរ ស្រាវជ្រាវដើម្បីអ្នក...!

បណ្ដាញប្លុកនានា

អាយកម្ពុជា | អាយធី បាត់ដំបង | កែវច័ន្ទបូរណ៍ | ខ្មែរ​ ចំណាន | ខ្មែរភីអិល | ខ្មែរអាយធីសម្រាប់អ្នក | ខេធី ៤២ | គូថខ្យង | គំនិត​ធន​ជ័យ | ចែក​រំលែក | ចែករំលែកសម្រាប់កូនខ្មែរ | ចាន់ផល | ជិន​ វ៉ារី​ | ជិន វណ្ណារ៉ា នីតិធុរកិច្ច | ឈូកខ្មែរ | ដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នា | តូបសៀវភៅ | តំណក់នៃក្ដីសង្ឃឹម | ពិសិដ្ឋ|តៀមកាហ្វេ| ទស្សនវិជ្ជា | ទិតសកល | ប្លុក់ក្មេងស្រែ | បណ្ណាល័យក្រៅសាលា | ប្រអប់ព័ត៌មានវិទ្យាខ្មែរ | ពត៌មានបច្ចេកវិទ្យាក្រុមប្រទេសកម្ពុជា | ពត៌មានថ្មីៗពីទូរស័ព្ទទំនើបៗសេរីចុងក្រោយញ្ច្រាស់ទឹក | ពីខ្មែរទៅខ្មែរ | មានសង្ឃឹម | យុវអ្នកនិពន្ធខ្មែរ | លីកល្យាណ | សំបុកអាយធី | សុផាតបន្ទាយមានជ័យ | ស្រុកស្រែ | សៀវភៅខ្មែរ | សុភ័ក្ត្រ | សត្វត្រីចាំបាច់ត្រូវហែលបញ្ច្រាស់ទឹក | ហនុមាន | អាក្បាលធំ | អែម ចាន់​បុទុំ | អាយធី កូន ខ្មែរ | អាចម៍​ផ្កាយ | cambodiandream | Dahlina | Danh Hong | exmic | IT4U | iKHMER | iPhone (អាយហ្វូន​ភាសា​ខ្មែរ) | iPhone (សម្រាប់​កម្មវិធី​អាយហ្វូន) | Khmer Dictionary | Khmer Reader | Monida | Nimol | Networking4Khmer | Phalla2008 | PHAL-Photo Diary | sambath | vylavorn | vsthea | vuthdevelop | www.rokmeul.co | 5khmer បុរិន្ទ